ដងផ្លូវនិងតំបន់ទេសចរណ៍របស់អ៊ីតាលីមានមនុស្សណែនជាលើកដំបូងក្នុងរយៈពេល៩សប្តាហ៍ ខណៈការរឹតបន្តឹងត្រូវបានដកចេញ

ប្រជាជនអ៊ីតាលីបានវិលត្រឡប់មកតាមដងផ្លូវវិញកាលពីថ្ងៃចន្ទទី៤ឧសភា ខណៈប្រទេសនេះបានដកបទបញ្ជាបិទប្រទេសដ៏យូរបំផុតនៅអឺរ៉ុបនិងបានឈានចូលដល់ដំណាក់កាលទី២នៃវិបត្តិជំងឺកូវីដ១៩។

នៅទីក្រុង Venice កន្លែងដែលផ្លូវតូចៗនិងផ្លូវឌឿងហែមក្លាយជានិមិត្តរូបដំបូងនៃវិបត្តិនៅអឺរ៉ុប ទីលាន St Mark's Square គឺពេញទៅដោយមនុស្សជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទ ខណៈពាណិជ្ជករក្នុងស្រុកបានជួបជុំគ្នានៅតាមហាងភីហ្សា។

រថភ្លើងនិងរថយន្តក្រុងមានភាពមមាញឹកជាថ្មីម្តងទៀតនៅក្នុងទីក្រុង Milan ដោយមនុស្សជាង ៤ លាននាក់រំពឹងវិលត្រឡប់មកធ្វើការនៅតាមរោងចក្រនិងការដ្ឋានសំណង់វិញ ខណៈអ្នកផ្សេងទៀតអាចហាត់ប្រាណនៅតាមសួននិងទៅលេងសាច់ញាតិជាលើកដំបូងក្នុងប៉ុន្មានជាច្រើនសប្តាហ៍មកនេះ។

រដ្ឋាភិបាលអ៊ីតាលីនិយាយថាតំបន់ទាំងនេះទទួលខុសត្រូវក្នុងការធានាការរក្សាគម្លាតពីគ្នានៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ ប៉ុន្តែរូបភាពមួយចំនួនបានលើកឡើងថាវិធានការរក្សាគម្លាតពីគ្នាមិនត្រូវបានអនុវត្តតឹងរ៉ឹងទេ។

នៅកន្លែងផ្សេងទៀត កុមាររាប់ម៉ឺននាក់បានវិលត្រឡប់ទៅសាលារៀននៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ កន្លែងដែលក្មេងធំៗត្រូវបានផ្តល់អាទិភាពមុនគេ ព្រោះពួកគេកំពុងត្រៀមប្រឡងនៅរដូវក្តៅ។

ទន្ទឹមនឹងនេះដែរព័រទុយហ្គាល់បានដកស្ថានភាពអាសន្នចេញហើយកំពុងអនុញ្ញាតឱ្យហាងតូចៗបើកដំណើរការឡើងវិញកាលពីថ្ងៃចន្ទ ទោះបីជាមានការផាកពិន័យជាប្រាក់ ៣៥០ ផោនសម្រាប់ជនណាដែលមិនបានពាក់ម៉ាស់ក៏ដោយ។

អេស្ប៉ាញក៏អនុញ្ញាតឱ្យអតិថិជនវិលត្រឡប់ទៅហាងមួយចំនួនដូចជាហាងកាត់សក់ផងដែរ៕ ប្រភព៖ Daily Mail

 

adverise with khmeread