ចិនដំឡើងកាមេរ៉ាបាញ់ចំពីមុខទ្វារផ្ទះប្រជាជនទាំងអស់ ដើម្បីទប់ទល់នឹងរលកទីពីរនៃកូវីដ១៩

មន្ត្រីចិនបានចាប់ផ្តើមដំឡើងកាមេរ៉ាសុវត្ថិភាពបាញ់ចំទ្វារក្រៅផ្ទះរបស់ប្រជាជនទាំងអស់ នៅពេលដែលប្រទេសនេះបង្កើនការឃ្លាំមើលរបស់រដ្ឋ "ដើម្បីគ្រប់គ្រងទៅលើប្រជាជនយ៉ាងតឹងរ៉ឹងបំផុត" ដើម្បីការពារកុំឱ្យកើតមាននូវករណីរលកកូវីដ១៩ជាលើកទីពីរ។

ជនបរទេសស្នាក់នៅអចិន្រ្តៃយ៍មិនមែនជនជាតិដើម ដែលរស់នៅក្នុងផ្ទះដាច់ដោយឡែកក្នុងរដ្ឋធានីប៉េកាំង​បាននិយាយថា​ រដ្ឋាភិបាលបានបំពាក់កាមេរ៉ាតម្រង់មកចំទ្វារមុខផ្ទះរបស់ពួកគេដើម្បីធានាថាពួកគេមិនឈានជើងចេញក្រៅ។

សន្តិសុខយាម អ្នកបោសសំអាតអគារ និងអ្នកជិតខាង ត្រូវបានគេប្រាប់ឱ្យឃ្លាំមើលអ្នកដែលកំពុងឃុំខ្លួនឯងដាច់ដោយឡែកនៅសហគមន៍មួយ។

ទោះបីជាកាសែតរដ្ឋចិនសង្កត់ធ្ងន់ថាវិធានការនេះគឺសម្រាប់តែការទប់ស្កាត់កូវីដ១៩ អ្នកជំនាញសន្តិសុខម្នាក់បារម្ភថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់ជំងឺរាតត្បាតនេះជាមូលដ្ឋានសម្រាប់ពង្រឹងការឃ្លាំមើលផ្នែកបច្ចេកវិទ្យាខ្ពស់។

នៅក្នុងបរិវេណលំនៅដ្ឋានមួយក្នុងទីក្រុងប៉េកាំង មន្រ្តីចិនបានប្រាប់ទៅសារព័ត៌មាន AFP ថា ប្រជាជនដែលស្ថិតនៅដាច់ដោយឡែក ត្រូវតែជូនដំណឹងដល់អ្នកស្ម័គ្រចិត្តសហគមន៍នៅពេលណាដែលពួកគេបើកទ្វារផ្ទះរបស់ពួកគេ។

Friederike Boege ដែលជាអ្នកកាសែតអាល្លឺម៉ង់មួយរូប បានចាប់ផ្តើមរស់នៅដាច់ដោយឡែកជាលើកទីពីររបស់នាងនៅក្នុងទីក្រុងប៉េកាំងនៅក្នុងឆ្នាំនេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រឡប់មកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី។

អ្នកគ្រប់គ្រងអគាររបស់នាង បានដំឡើងកាមេរ៉ានៅខាងមុខទ្វាររបស់នាងដើម្បីតាមដានចលនារបស់នាង។

នាងបានប្រាប់ AFP ថា "វាគួរឱ្យខ្លាចណាស់នូវរបៀបដែលអ្នកប្រើប្រាស់របស់បែបនេះ។ ក្រៅពីកាមេរ៉ា ខ្ញុំជឿថាសន្តិសុខ និងអ្នកសំអាតនៅបរិវេណនោះនឹងបន្ទោសខ្ញុំ ប្រសិនបើខ្ញុំត្រូវចេញទៅក្រៅ"៕ ប្រភព៖ Daily Mail

adverise with khmeread