ស្ត្រីសិង្ហបុរីម្នាក់ត្រូវគេប្រកាសថាគ្មានជំងឺកូវីដ១៩ មុនពេលស្ត្រីនោះស្លាប់

ស្ត្រីឈ្មោះ Salha Mesbee ដែលជាអ្នកស្លាប់ដោយជំងឺកូវីដទី១៥របស់សិង្ហបុរី ត្រូវបានប្រកាសថាគ្មានវីរុសនេះទៀតទេ មុនពេលលោកស្រីស្លាប់ នេះបើយោងតាមកូនស្រីរបស់លោកស្រីប្រាប់ទៅវេបសាយ Berita Mediacorp។

ស្ដ្រីវ័យ ៥៨ ឆ្នាំរូបនេះបានធ្វើដំណើរទៅតួកគីជាមួយនឹងប្ដី មុនពេលគាត់ធ្វើតេស្ដវិជ្ជមានវីរុសកូរ៉ូណានៅថ្ងៃទី២៦មេសា និងស្លាប់ថ្ងៃទី៣០ មេសា។

គាត់ គឺជាអ្នកជំងឺវ័យក្មេងបំផុតក្នុងសិង្ហបុរីដែលស្លាប់ពីជំងឺនេះ។

កូនច្បងរបស់ស្ដ្រីរូបនេះឈ្មោះ Siti Noraisah Ali និយាយថា មួយសប្ដាហ៍មុនការស្លាប់របស់គាត់ វេជ្ជបណ្ឌិតបានប្រាប់នាងតាមទូរស័ព្ទថា ម្ដាយខ្លួនលែងមានវីរុសកូរ៉ូណាទៀតហើយ។

Noraisah និយាយថា "អ្នកម្ដាយត្រូវបានបញ្ជាក់ថាលែងមានកូវីដ១៩ទៀតហើយ។ ជាអកុសល្យ រាងកាយរបស់គាត់លែងអាចកម្រើកទៀតបាន"។ 
មេដោះនៅផ្ទះនោះនិយាយថា "យើងត្រូវបានប្រាប់ថា ស្ថានភាពរបស់អ្នកម្ដាយកាន់តែយ៉ាប់យ៉ឺន ផលប៉ះពាលរបស់មេរោគបានទៅដល់ខួរក្បាលរបស់គាត់ និងក្ដីសង្ឃឹមកាន់តែខើច"។

Noraisah និយាយថា ឪពុករបស់ស្ដ្រីជាម្ដាយ និងប្អូនប្រុសពីរនាក់របស់គាត់ក៏ឆ្លងមេរោគកូវីដ១៩ដែរ៕

 

adverise with khmeread