សិស្សចិន២នាក់ស្លាប់គាំងបេះដូង ក្រោយរត់ហាត់ប្រាណទាំងពាក់ម៉ាស់

សិស្សសាលាពីរនាក់ក្នុងប្រទេសចិនបានស្លាប់ភ្លាមៗដោយសារគាំងបេះដូងក្នុងអំឡុងពេលតែមួយសប្ដាហ៍ ខណៈដែលពួកគេចូលរួមហាត់ប្រាណទាំងពាក់ម៉ាស់ក្នុងម៉ោងពង្រឹងកាយសម្បទា។

សិស្សសាលាទាំងពីរនាក់នេះគឺមកពីទីក្រុងចិនពីរផ្សេងគ្នា ដោយស្លាប់មួយរំពេចដូចគ្នានៅម៉ោងរត់ហាត់ប្រាណ និងត្រូវបានប្រកាសស្លាប់ជាបន្តបន្ទាប់នៅថ្ងៃទី២៤ និងថ្ងៃទី៣០ មេសា។

អាជ្ញាធរអប់រំចិនបានលុបចោលការប្រឡងរត់នៅឆមាសនេះ ដោយសារតែព្រួយបារម្ភអំពីសុខភាពរបស់សិស្ស បន្ទាប់ពីការបិទសាលារៀនរយៈពេល ៣ ខែ។

គេជឿជាក់ថាក្មេងប្រុសទាំងពីរនាក់នោះមានបញ្ហាដកដង្ហើមអំឡុងពេលហាត់ប្រាណ ដោយសារតែម៉ាស់របស់ពួកគេ។

ការស្លាប់របស់ពួកគេបានកើតឡើង បន្ទាប់ពីសិស្សផ្សេងទៀតត្រូវបានរាយការណ៍ថាដួលស្លាប់អំឡុងពេលហាត់កាយសម្បទានៅថ្ងៃទី១៤ មេសា ប៉ុន្ដែគេមិនច្បាស់ទេតើថាសិស្សម្នាក់ទៀតនេះពាក់ម៉ាស់ ឬក៏អត់នោះ៕ ប្រភព៖ Daily Mail

adverise with khmeread