ប្រធានាធិបតីវ៉េណេស៊ុយអេឡាចោទកូឡុំប៊ីនិងសហរដ្ឋអាមេរិកថារៀបចំផែនការធ្វើឃាតរូបគាត់ ក្រោយអាជ្ញាធរចាប់ខ្លួននិងសម្លាប់អ្នកប្រយុទ្ធជាច្រើននាក់

ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolás Maduro បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូឡុំប៊ីថាបានរៀបចំផែនការផែនការជាមួយសមាជិកក្រុមប្រឆាំងដើម្បីសម្លាប់រូបលោក មុនពេលអាជ្ញាធរធ្វើសង្គ្រាមប្រឆាំងការឈ្លានពានតាមសមុទ្រនិងសម្លាប់ជនសង្ស័យ ៨ នាក់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី៤ឧសភា។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនៅពេលដែលក្រុមប្រដាប់អាវុធចំនួន ១០ នាក់បានប្រើទូកល្បឿនលឿនចូលចតនៅលើឆ្នេរមួយនៅទីក្រុងកំពង់ផែ La Guaira។

លោក Maduro បាននិយាយកាលពីថ្ងៃចន្ទក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា "គោលបំណងសំខាន់គឺសម្លាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា។ ការវាយប្រហារភេរវកម្មធ្វើឡើងចំពេលកំពុងផ្ទុះមេរោគកូរ៉ូណា ខណៈដែលប្រជាជនរបស់យើងកំពុងសម្រាកពេលយប់"។

យោងតាមប្រធានគណបក្សសង្គមនិយមលោក Diosdado Cabello អ្នកវាយប្រហារជនជាតិអាមេរិកពីរនាក់ត្រូវបានចាប់ខ្លួន និងសួរចម្លើយដោយអាជ្ញាធរ។

លោក Maduro ក៏បានចោទប្រកាន់ថាផែនការមិនបានជោគជ័យហៅថា "ប្រតិបត្តិការ Gedeón" គឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកនិងប្រទេសជិតខាងកូឡុំប៊ីដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកដែលជាការអះអាងមួយត្រូវបានបដិសេធដោយក្រុងវ៉ាស៊ីនតោននិងមន្រ្តីកូឡុំប៊ី៕ ប្រភព៖ Daily Mail 

adverise with khmeread