របាយការណ៍លេចធ្លាយមួយព្រមានថា ចិនអាចបិទប្រព័ន្ធអគ្គិសនីរបស់ហ្វីលីពីនគ្រប់ពេល បើសិនផ្ទុះជម្លោះណាមួយនោះ

បណ្តាញអគ្គិសនីរបស់ហ្វីលីពីនកំពុងស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងដោយរដ្ឋាភិបាលចិន ហើយអាចនឹងត្រូវបិទនៅពេលមានជម្លោះ។ នេះបើយោងតាមរបាយការណ៍ផ្ទៃក្នុងដែលរៀបចំឡើងសម្រាប់សមាជិកសភាហ្វីលីពីន ដែលបានដកស្រង់ដោយទូរទស្សន៍ CNN។

ក្រុមហ៊ុនរដ្ឋចិន State Grid Corporation មានភាគហ៊ុន ៤០ភាគរយនៅក្នុងក្រុមហ៊ុនអគ្គិសនីហ្វីលីពីន National Grid Corporation of the Philippines (NGCP) ដែលក្រុមហ៊ុនឯកជនមួយដែលបានដំណើរការបណ្តាញអគ្គិសនីរបស់ប្រទេសមួយនេះចាប់តាំងពីឆ្នាំ២០០៩។ ការព្រួយបារម្ភអំពីលទ្ធភាពជ្រៀតជ្រែករបស់ចិននៅក្នុងប្រព័ន្ធថាមពលហ្វីលីពីន បានមិនអាចឱ្យកិច្ចព្រមព្រៀងមួយបន្តទៅមុខបានតទៅទៀត ចាប់តាំងពីវាត្រូវបានព្រមព្រៀងជាលើកដំបូងកាលពីមួយទសវត្សរ៍មុន។

ក្រុមអ្នកតាក់តែងច្បាប់ហ្វីលីពីនបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាបន្ទាន់នៃកិច្ចព្រមព្រៀងនេះនៅខែឧសភានេះ បន្ទាប់ពីរបាយការណ៍លេចធ្លាយបានអះអាងថា មានតែវិស្វករចិនប៉ុណ្ណោះ ដែលអាចទទួលបានធាតុសំខាន់ៗនៃប្រព័ន្ធអគ្គិសនីហ្វីលីពីន ហើយថាមពលភ្លើងតាមទ្រឹស្តីអាចត្រូវបានធ្វើឱ្យអសកម្មពីចម្ងាយតាមការបញ្ជារបស់រដ្ឋាភិបាលក្រុងប៉េកាំង។

មិនមានប្រវត្តិនៃការវាយប្រហារបែបនេះលើបណ្តាញអគ្គិសនីដោយប្រទេសចិនទេ ហើយក៏មិនមានភស្តុតាងណាមួយ ត្រូវបានបង្ហាញថាមានអ្វីនឹងជិតកើតឡើងដែរ មានត្រឹមតែទ្រឹស្តីប៉ុណ្ណោះដែលថាវានឹងអាចកើតឡើងនាពេលអនាគត៕ ប្រភព៖ CNN 

adverise with khmeread