កងទ័ពជើងទឹកអាមេរិកបញ្ជូននាវាចម្បាំងទៅជិតសមុទ្ររុស្ស៊ីជាលើកដំបូងតាំងពីសម័យសង្គ្រាមត្រជាក់

នាវាចម្បាំងអាមេរិកចំនួន ៤ គ្រឿងបានចូលទៅក្នុងឆកសមុទ្រ Barents របស់រុស្ស៊ីជាលើកដំបូង ចាប់តាំងពីសង្គ្រាមត្រជាក់ ដើម្បីធ្វើប្រតិបត្តិការសន្តិសុខតាមសមុទ្រ។

កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទទី៤ឧសភាថា នាវាពិឃាត ៣គ្រឿង និងនាវាបិទគូទមួយគ្រឿង ត្រូវបានចូលរួមដោយកងទ័ពជើងទឹករាជវង្សអង់គ្លេស HMS Kent នៅក្នុងបេសកកម្មនេះ។ នាវាលើផ្ទៃទឹករបស់កងទ័ពជើងទឹកអាមេរិកមិនបានធ្វើប្រតិបត្តិការនៅតំបន់សមុទ្រ Barents ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០។

កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីត្រូវបានគេជូនដំណឹងនៅថ្ងៃទី១ ខែឧសភា ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបញ្ចៀសការយល់ច្រឡំ កាត់បន្ថយហានិភ័យ និងការពារការកើនឡើងភាពតានតឹងដោយចេតនា។

ក្រសួងការពារជាតិរុស្ស៊ីត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax ថា កងនាវាចរណ៍ភាគខាងជើងរបស់រុស្ស៊ីក៏កំពុងតាមដានក្រុមទ័ពជើងទឹកអាមេរិកផងដែរ៕


 

adverise with khmeread