ភស្តុតាងទើបរកឃើញម្សិលមិញបង្ហាញថាព្រះចន្ទមិនមែនកកើតឡើងដោយ "ថ្មងាប់" នោះទេ

គេបានគិតជាយូរមកហើយថាព្រះចន្ទកកើតឡើងពី "ថ្មងាប់" ប៉ុន្តែភស្តុតាងថ្មីបានបង្ហាញថាវាមិនដូច្នោះទេ។

ទិន្នន័យពីផ្កាយរណប Lunar Reconnaissance Orbiter របស់អង្គការណាសាបានបង្ហាញថ្មថ្មីជាច្រើននៅលើព្រះចន្ទបានលៀនចេញមក ដោយសារតែប្រព័ន្ធថ្មសកម្ម។

ថ្មថ្មីលៀនចេញមកក្រៅជាង ៥០០ ដុំត្រូវបានគេរកឃើញនៅផ្នែកម្ខាងទៀតនៃព្រះចន្ទ ដែលកកើតឡើងអំឡុងងងឹតរយៈពេល ១៤ ថ្ងៃ។

បំលាស់ទីទៅមុខដោយមិនវិលជុំវិញខ្លួនឯងរបស់ព្រះចន្ទ បានធ្វើបែកផ្ទៃខាងលើ និងធ្វើឱ្យភាគល្អិត Regolith ហូរចូលទៅស្នាមប្រេះ និងប្រហោង ដោយធ្វើឱ្យថ្មថ្មីទាំងនោះលៀនចេញមកក្រៅ។

ហើយដោយសារតែចំណុចទទេជាធម្មតាត្រូវបានគ្របដណ្តប់ដោយភាគល្អិត Regolith យ៉ាងឆាប់រហ័សនោះ ក្រុមស្រាវជ្រាវបានបង្ហាញថា ការប្រេះនេះទើបតែកើតឡើងថ្មីៗនេះទេ ហើយអាចនឹងកើតឡើងកាលពីថ្ងៃចន្ទម្សិលមិញ។

ថ្មព្រះចន្ទអាចនឹងធ្វើប្រព័ន្ធតេស្តូទិកសកម្មជាយូរមកហើយ ដែលវាស្ទើរតែហែកព្រះចន្ទជាពីរតាំងពី ៤,៣ ពាន់លានឆ្នាំមុនមកម្ល៉េះ៕ ប្រភព៖ Daily Mail 

 

adverise with khmeread