ប្រាយុទ្ធ ៖ ផលប៉ះពាល់នៃកូវីដ១៩អាចមានរយៈពេល៩ខែទៀត

ប្រទេសថៃមើលឃើញផលប៉ះពាល់សេដ្ឋកិច្ចដោយសារកូវីដ១៩អាចបន្លាយពេល ៩ ខែទៀត នេះបើយោងតាមនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចានិយាយកាលពីថ្ងៃអង្គារទី៥ឧសភា ខណៈដែលការរំខានពីវិបត្តិសុខភាពសកលបានអូសទម្លាក់សកម្មភាពទេសចរណ៍ និងសកម្មភាពក្នុងស្រុក។

យោងតាមការប៉ាន់ស្មានរបស់ក្រុមអ្នកជំនួញបានឱ្យដឹងថាប្រទេសថៃអាចខាតបង់ប្រាក់អស់ជាង ១,៣ លានលានបាត និងបាត់បង់ការងាររហូតដល់ទៅ ១០ លាននាក់ដោយសារតែការផ្ទុះឡើងនៃជំងឺនេះ។

ប្រាយុទ្ធ ចាន់អូចា និយាយប្រាប់អ្នកកាសែតថា​ "យើងរំពឹងថាផលប៉ះពាល់សេដ្ឋកិច្ចនឹងមានរយៈពេលយូរទៀត មិនមែនត្រឹម៣ខែទេ ប៉ុន្ដែវាអាចនឹងដល់ ៦ ទៅ ៩ ខែទៀតឯណោះ។ ហើយយើងត្រូវត្រៀមវិធានការដើម្បីទប់ទល់នឹងបញ្ហានេះ"៕ ប្រភព៖ Bangkok Post

adverise with khmeread