រុស្ស៊ីនាំដុកទ័រខ្លួនពីអ៊ីតាលីត្រឡប់មកស្រុកវិញ ក្រោយករណីកូវីដ១៩នៅក្នុងស្រុកផ្ទុះខ្លាំងឡើង

បុគ្គលិកពេទ្យរបស់កងទ័ពរុស្ស៊ី ដែលត្រូវបានបញ្ជូនទៅប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងប្រទេសអ៊ីតាលី កំពុងធ្វើដំណើរមកស្រុកវិញ។

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Sergei Shoigu បាននិយាយថា ក្រុមវេជ្ជសាស្ត្រទាំងនេះចាប់ផ្តើមចាកចេញនៅថ្ងៃព្រហស្បតិ៍ទី៧ឧសភា។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ។

ប្រទេសរុស្ស៊ីបានបញ្ជូនគ្រឿងបរិក្ខារនិងទាហាន ១០០ នាក់កាលពីខែមីនានៅពេលការផ្ទុះឡើងនៃកូវីដ១៩បានគំរាមកំហែងដល់ភាគខាងជើងប្រទេសអ៊ីតាលី។

ការដាក់ពង្រាយនេះបានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងប្រទេសអ៊ីតាលី កន្លែងដែលមនុស្សជាច្រើនយល់ថា វាជាការឃោសនាដ៏ធំមួយរបស់រុស្ស៊ីហើយបានចោទជាសំណួរអំពីការជួយរបស់រុស្ស៊ី។

យ៉ាងណាមិញនាយករដ្ឋមន្រ្តីលោក Giuseppe Conte បានយល់ស្របលើប្រតិបត្តិការនេះ ដែលត្រូវបានគេដាក់ឈ្មោះថា "មកពីប្រទេសរុស្ស៊ីដោយក្តីស្រឡាញ់" ដោយទីក្រុងមូស្គូ បន្ទាប់ពីបានជជែកជាមួយប្រធានាធិបតី Vladimir Putin៕ ប្រភព៖ BBC

adverise with khmeread