ចោរកំពូលស៊យលួចចំហាងលក់កាំភ្លើងនៅ Philadelphia ត្រូវម្ចាស់បាញ់ស្លាប់

ប៉ូលិសបាននិយាយថា ជនសង្ស័យចោរប្លន់ប្រដាប់អាវុធម្នាក់ត្រូវបានម្ចាស់ហាងលក់កាំភ្លើងបាញ់ស្លាប់។ នេះបើយោងតាម Fox29 ផ្សាយនៅថ្ងៃទី៣ មិថុនានេះ។

ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោងប្រហែល ៤ ព្រឹកថ្ងៃអង្គារនៅសង្កាត់ Pennsport នៃទីក្រុង Philadelphia។

ប៉ូលិសនិយាយថា ម្ចាស់ហាងកាំភ្លើង Firing Line Inc បាននៅខាងក្នុងដើម្បីយាមហាងរបស់គាត់ ដោយពួកគេធ្លាប់មានអ្នកទម្លាយចូលក្នុងហាងម្ដងកាលពីថ្ងៃអាទិត្យ។

នៅពេលក្រុមចោរប្រដាប់អាវុធប៉ុនប៉ងចូលក្នុងហាង ម្ចាស់ហាងបានឃើញពួកគេលើកាមេរ៉ាសុវត្ថិភាព និងឮសំឡេងពួកគេកំពុងសម្រុកចូលមក។

លោក Scott Smalls អធិការប៉ូលិសបានប្រាប់ទៅ FOX 29 ថា ម្ចាស់ហាងបានដកបាញ់កាំភ្លើងបាញ់រះលើពួកចោរ បណ្តាលឱ្យងាប់ចោរម្នាក់នៅនឹងកន្លែង រីឯចោរផ្សេងទៀតរត់ចែកជើងគ្នា។

គ្រូពេទ្យក្រោយមកប្រកាសថា ចោរម្នាក់ដែលត្រូវគ្រាប់កាំភ្លើងស្លាប់នៅកន្លែងកើតហេតុ។ ហើយចោរដែលនៅសេសសល់បានរត់ចេញពីកន្លែងកើតហេតុ បន្ទាប់ពីប៉ុនប៉ងលួចមិនបានសម្រេច៕ ប្រភព៖បរទេស

adverise with khmeread