ផ្ទុះកំហឹងលើបណ្តាញសង្គមចិនរឿងវេជ្ជបណ្ឌិត Hu Weifeng ស្លាប់ដោយសារកូវីដ១៩

ការស្លាប់របស់វេជ្ជបណ្ឌិតជួរមុខនៅកណ្តាលប្រទេសចិនកំពុងបង្កឱ្យមានប្រតិកម្មដ៏ខ្លាំងក្លាប្រឆាំងនឹងការចាត់វិធានការរបស់អាជ្ញាធរលើជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិត Hu Weifeng បានទទួលមរណភាពកាលពីថ្ងៃទី២ ខែមិថុនា បន្ទាប់ពីការតស៊ូអស់រយៈពេលជិត ៥ ខែជាមួយជំងឺកូវីដ១៩។

គាត់បានស្ថិតនៅលើមុខទំព័រកាសែតក្នុងខែមីនា ពេលដែលស្បែករបស់គាត់ប្រែទៅជាខ្មៅ "ដោយសារតែថ្លើមដំណើរខ្សោយខុសប្រក្រតី" អំឡុងការសម្រាកព្យាបាលរបស់គាត់។

មូលហេតុពិតប្រាកដនៃការស្លាប់របស់គាត់មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ប៉ុន្តែដំណឹងមរណភាពរបស់គាត់បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមចិននាពេលបច្ចុប្បន្ននេះ។ 

ពួកអ្នកលេងបណ្តាញសង្គម Sina Weibo មានការភ្ញាក់ផ្អើលជាខ្លាំង ដែលកូវីដ១៩បានប្រែពណ៌ស្បែករបស់វេជ្ជបណ្ឌិតរូបនេះ ដែលប្រព័ន្ធផ្សព្វផ្សាយចិននិយាយថា "អាចបណ្តាលមកពីថ្លើមបំពេញមុខងារខុសប្រក្រតី"៕ ប្រភព៖ BBC 

 

adverise with khmeread