បញ្ឈរជើងប៉ូលិសអូស្ត្រាលីម្នាក់ ក្រោយចាប់សង្កត់កក្មេងប្រុសម្នាក់យ៉ាងព្រៃផ្សៃ

ប៉ូលិសអូស្ត្រាលីមួយរូបត្រូវបានបញ្ឈរជើងពីតួនាទី បន្ទាប់ពីត្រូវបានផ្តិតជាប់សកម្មភាពកំពុងផ្តួលនិងសង្កត់លើក្មេងប្រុសជនជាតិដើមភាគតិចអូស្ត្រាលី (Aboriginal) ដែលមានសម្បុរខ្មៅ។

វីដេអូមួយបានបង្ហាញមន្រ្តីប៉ូលិសរដ្ឋ New South Wales (NSW) និងមិត្តរួមការងាររបស់គាត់ពីរនាក់កំពុងចាប់ក្មេងប្រុសនោះផ្តួលទៅលើដី។

អាជ្ញាធរបាននិយាយថា ហេតុការណ៍បានបញ្ចប់ទៅដោយការចាប់ខ្លួនក្មេងប្រុសនោះ និង បានដោះលែងវិញនៅពេលក្រោយមកទៀត។ គាត់ត្រូវបានគេនាំទៅមន្ទីរពេទ្យរយៈខ្លីដើម្បីធ្វើការអង្កេត។

ប៉ូលិសរដ្ឋ NSW បាននិយាយថា អង្គភាពស្តង់ដារជំនាញរបស់ខ្លួននឹងធ្វើការស៊ើបអង្កេត។

ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Surry Hills ស្ថិតនៅជាយក្រុងស៊ីដនីកាលពីថ្ងៃចន្ទ ហើយបានទទួលការចាប់អារម្មណ៍ជាសាធារណៈ បន្ទាប់ពីវីដេអូត្រូវបានគេចែកចាយនៅលើបណ្តាញសង្គម Facebook។

សារព័ត៌មានអូស្រ្តាលីបានរាយការណ៍ថាក្មេងប្រុសនោះមានអាយុ ១៦ ឬ ១៧ ឆ្នាំ។

ការរិះគន់ទៅលើវិធីដោះស្រាយរបស់ប៉ូលិសទៅលើជនជាតិដើមភាគតិចអូស្រ្តាលីបានកើនឡើងយ៉ាងខ្លាំងនៅសប្តាហ៍នេះ ខណៈកំពុងមានការប្រឆាំងតវ៉ាអំពីការស្លាប់របស់លោក George Floyd នៅសហរដ្ឋអាមេរិក។ ការតវ៉ាត្រូវបានគ្រោងធ្វើនៅជុំវិញប្រទេសអូស្ត្រាលី៕ ប្រភព៖ BBC

adverise with khmeread