ក្មេងកេនយ៉ាអាយុ៩ឆ្នាំទទួលបានគ្រឿងឥស្សរយសពីប្រធានាធិបតីចំពោះការបង្កើតបានម៉ាស៊ីនលាងដៃកម្ចាត់កូវីដ១៩

ក្មេងប្រុសជនជាតិកេនយ៉ាអាយុ ៩ឆ្នាំម្នាក់ ដែលបានបង្កើតម៉ាស៊ីនលាងដៃធ្វើពីឈើដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាបាននិយាយប្រាប់ទៅសារព័ត៌មាន BBC ថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីទទួលបានពានរង្វាន់ (គ្រឿងឥស្សរយស) ពីប្រធានាធិបតី។

ក្មេងប្រុសឈ្មោះ Stephen Wamukota បាននិយាយថា "ឥឡូវនេះខ្ញុំមានម៉ាស៊ីនពីរហើយខ្ញុំចង់ផលិតបន្ថែមទៀត"។

ម៉ាស៊ីននេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់ធុងទឹកដោយប្រើឈ្នាន់ជើង ជំនួសការចុចផ្ទាល់ដៃដើម្បីកាត់បន្ថយការឆ្លងមេរោគ។

Stephen បានបង្កើតវាឡើង បន្ទាប់ពីបានរៀនតាមទូរទស្សន៍អំពីវិធីដើម្បីការពារការឆ្លងមេរោគ។

ប្រទេសកេនយ៉ាបានរាយការណ៍ថា មានកូវីដ១៩ចំនួនជាង ២០០០ករណី និងអ្នកស្លាប់ ៦៩នាក់។

Stephen និងគ្រួសាររបស់គាត់រស់នៅក្នុងភូមិ Mukwa ក្នុងទីក្រុង Bungoma ភាគខាងលិចប្រទេសកេនយ៉ា ដែលមិនត្រូវបានរាយការណ៍ពីករណីឆ្លងសូម្បីតែមួយករណី។

ទោះយ៉ាងណា ឪពុករបស់គាត់ឈ្មោះ James Wamukota មានការព្រួយបារម្ភថា វីរុសនេះនៅតែអាចមកដល់តំបន់របស់គាត់៕ ប្រភព៖ BBC 

 

adverise with khmeread